ម៉ូតូបីគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សប្រុសស្រី០៣នាក់រងរបួសស្រាល

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសស្រាលបន្តិចបន្តួចនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០៣គ្រឿងបុកបន្តគ្នានៅវេលាម៉ោង០៧និង៣៥នាទីព្រឹក ថ្ងៃទី១៩.ខែតុលា ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១ ត្រង់ចំណុចគល់ស្ពានសម្តេចក្រឡាហោម ស ខេង ឈាងខាងលិចស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1Q-4863 បើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AI-3560បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយប៉ើងទៅប៉ះម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកហ្សូមម៉ើ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AI-4017 បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ ទិសដៅពីកើតទៅលិច(ចុះពីស្ពាន)បណ្តាលអោយដួលលើគ្នារងរបួសស្រាលទាំងបីនាក់ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងរួចភាគីខាងម៉ូតូទាំងបីគ្រឿងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់នៅនិងកន្លែងផងដែរ។

CATEGORIES
Share This