រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់សមរួម ផែនឈរ និងផែនព្យុះហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់សមរួម ផែនឈរ និងផែនព្យុះហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រៀមសម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងត្រូវប្រារព្ធធ្វើនាពេលខាងមុខ។





















