អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។

អគាររដ្ឋបាលដែលត្រូវបញ្ចុះបឋមសិលាសាងសង់ដែលនេះគឺមានទំហំ ៣៦ ម៉ែត្រ គុណ១៤ម៉ែត្រ ដែលមានកម្ពស់បីជាន់ ជាអគាររដ្ឋបាលទីប្រាំមួយ ហើយនៅក្នុងខេត្តបន្ទាយមានជ័យ នដែលនៅសល់តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបាន អគារដ្ឋបាលស្តង់ដារបែបនេះ ដែលទទួលបានពីរដ្ឋាភិបាលតាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។

លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ជូនអគាររដ្ឋបាលមួយខ្នងនេះ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ រួមទាំងសេវាសំណូមពរផ្សេងៗទៀតពាក់ព័ន្ធ នឹងសេវាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូមប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា ៖ នៅក្នុងខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានអគាររដ្ឋបាលស្តងដារ មានចំនួន៦ក្រុង-ស្រុក រួមទាំងអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលទេីបនឹងបញ្ចុះបឋមសិសាសាងសង ។ កាលពីឆ្នាំ២០២៤កន្លងទៅ ក្រុងសិរសីសោភ័ណ ទទួលបានអងគាររដ្ឋបាលដែលត្រូវបាសាងសង់សម្រេចបាន១០០%ហេីយ ដោយឡែកនៅស្រុកមង្គលបូរី កំពុងសាងសង ់។ ចំពោះក្រុង-ស្រុក ដែលមិនទាន់ទទួលបានអគាររដ្ឋបាលស្តងដារបែបនេះនៅសល់៣ក្រុង-ស្រុកទៀត រួមមានក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ និងស្រុកស្វាយចេក តែទោះជាយ៉ាងណាក៏ដោយរដ្ឋបាលខេត្ត នឹងបន្តការសាងសង់នូវអគាររដ្ឋបាលជូនដល់ក្រុង-ស្រុកទាំង៣ នៅឆ្នាំបន្តបន្ទាប់ទៀត៕

CATEGORIES
Share This