ឃាត់ខ្លួនយុវជន០៧នាក់់ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការឃាត់ខ្លួនយុវជនចំនួន០៧នាក់ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនយុវជនចំនួន ០៧នាក់់រួមមាន ៖ ១-ឈ្មោះ ឡុង អេឡិច ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល, ២-ឈ្មោះ រតនា ប៊ុនថា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល, ៣-ឈ្មោះ ម៉ង់ ម៉ាន់ ហៅក្តាម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល, ៤-ឈ្មោះ បូ ដេនី ភេទប្រុស អាយុ១៨ រស់នៅភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល, ៥-ឈ្មោះ រ៉ាន លីហូវ ហៅចន្ថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(មានដីកាចាប់ខ្លួន), ៦-ឈ្មោះ វាសនា តារា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល, ៧-ឈ្មោះ ញ៉ី បញ្ញាត្តិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ជាមួយសម្ភារៈដកហូត ,ម៉ូតូ០៣គ្រឿង ,កាំបិតកញ្ចែត០១ដើម និងកាំបិតខ្វែវ០១ដើម។
បច្ចុប្បន្នយុវជនជាជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំអនុវត្តតាមនីតិវិធី ៕


