លួចម៉ូតូពីខេត្តបន្ទាយមានជ័យ មកជាប់អន្ទាក់អាវុធហត្ថស្រុកកំរៀង
បាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថស្រុកកំរៀង ធ្វើការឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពលួចយកម៉ូតូមកពីខេត្តបន្ទាយមានជ័យ ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ យ៉ាត ចេក ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិតកាសុីណូ មានទីលំនៅផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកស្កុបពីពណ៌ស លាយផ្កាឈូក០១គ្រឿង ដែលមានផ្លាកកលេខ បន្ទាយមានជ័យ 1AC-4241 និងម៉ូតូ០១គ្រឿងទៀតម៉ាកស្កុបពី ពណ៌ខ្មៅដែលមានផ្លាកលេខ ភ្នំពេញ 1-KD.0291 , ទូរស័ព្ទ ចំនួន០២គ្រឿង។
បច្ចប្បុន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនអោយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕


ដោយ ៖ សាលី