អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជា សុភាព ហៅ ជាង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ១០.៨៨ក្រាម (ថ្លឹងទាំងសំបក) , ទូរស័ព្ទ០២គ្រឿង , ម៉ូតូ០១គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

ដោយ ៖ សាលី

​    

CATEGORIES
Share This