សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ និងថវិកា ចូលរួមបុណ្យសព បុរស២នាក់ ដែលត្រូវបានរន្ទះបាញ់ស្លាប់

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រា ត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយចេក បាននាំយកអំណោយ និងថវិកា ចូលរួមបុណ្យសព បុរស២នាក់ ដែលត្រូវបានរន្ទះបាញ់ស្លាប់ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខណៈ ធ្វើដំណើរទៅដាក់អន្ទាក់កណ្តុរ ចូលជ្រកភ្លៀងក្នុងខ្ទម ។

នាឱកាសនោះក្នុងនាមកាកបាទក្រហមកម្ពុជាខេត្តឯកឧត្តម អ៊ុំ រាត្រី បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលបានជួបគ្រោះធម្មជាតិត្រូវរន្ទះបាញ់ស្លាប់។ ឯកឧត្ដម ក៏បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាមលោកបានចាត់ក្រុមការងារ នាំយកនូវអំណោយក៏ដូចជាថវិកាដើម្បីចូលរួមបុណ្យសព ។ ឯកឧត្តម លេីកឡេីងថា កាកបាទក្រហមតែងតែបងប្អូនជានិច្ច នៅពេលណាដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាក តែងតែមានកាកបាទក្រហម ជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជានិច្ច។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ នៅចំណុចខ្ទមមួយកន្លែង ជាប់ផ្លូវជាតិ 56 A ស្ថិតនៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក មានករណីរន្ទះបាញ់ បានឆក់យកជីវិតបុរស២នាក់ ធ្វើដំណើរទៅដាក់អង្គប់កណ្តុរ ខណៈ ចូលជ្រកភ្លៀងក្នុងខ្ទម ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម័។ ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ ១-ឈ្មោះ អឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៨ឆ្នាំ , ឈ្មោះ អឹម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ។ ជនរងគ្រោញទាំង២នាក់ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ៕

CATEGORIES
Share This