សង្ស័យក្រុមហ៊ុន វាយកំទេចសំណង់ខុសបច្ចេកទេស បណ្ដាលឲ្យបាក់អាគារ សង្កត់ម៉ូតូ១១គ្រឿង និងម៉ូតូផាស់អេប ២គ្រឿង

បន្ទាយមានជ័យ ៖ ហេតុការណ៍បាក់អាគារមួយ បានកើតឡើងកាលពីម៉ោង៥ និង២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចម្ដុំកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ហេតុការណ៍នេះ បណ្ដាលឱ្យអាគារបាក់សង្កត់ម៉ូតូចំនួន ១១គ្រឿង និងម៉ូតូ pass app ចំនួន ២គ្រឿង តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនហេតុការណ៍ បាក់អាគារនេះកើតឡើង គឺ មានការវាយកំទេចនូវអាគារខាងលើ ផ្នែកខាងមុខ ប៉ុន្តែមិនទាន់រួចផង ក៏បានបាក់រលំផ្នែកខាងក្រោយ និងបានបង្កការខូចខាតខាងលើតែម្ដង ហើយការរលំនេះ សង្ស័យបណ្ដាលមកពី ក្រុមជាងដែលវាយកំទេចអាគារនេះ គឺ វាយខុសលក្ខណៈបច្ចេកទេសទើបបណ្តាលឲ្យ អាគារផ្នែកខាងក្រោយបាក់រលំតែម្តង ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This