ច្រកអន្តរជាតិព្រំ ត្រូវបានភាគីថៃមិនអនុញ្ញាតឱ្យកម្ពុជានាំបន្លែ ផ្លែឈើ និងដំឡូងមី ចូលទៅប្រទេសថៃឡើយ
ប៉ៃលិន ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ
ភាគីថៃឈមនិងច្រកអន្តរជាតិព្រំខេត្តប៉ៃលិនមិនអនុញ្ញាតឱ្យកម្ពុជានាំបន្លែ ផ្លែឈើ និងដំឡូងមី ចូលទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ទៀតទេ។ អាជ្ញាធរខេត្តប៉ៃលិន បានបញ្ជាក់ថា សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ មិនអនុញ្ញាតឲ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី ចូលទៅប្រទេសថៃបានទេ ដោយភាគីថៃបានអះអាងថា ការសម្រេចបែបនេះ គឺជាបញ្ជាពីថ្នាក់លើ៕



