អគ្គិភ័យបានលេបត្របាក់ផ្ទះ វេង ពិសី ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់
បាត់ដំបង ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះ វេង ពិសី ផ្អើលទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចទាំងបីអង្គភាព ចេញជួយអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះ បណ្តាលអោយឆេះផ្ទះល្វែង សង់អំពីថ្ម ដែលមានម្ចាស់ឈ្មោះ វេង ពិសី លក់ដុំនិងរាយ ចង្ក្រានហ្គាស ឆ្នាំងដាំបាយ កែវទឹកក្រឡុក កង្ហារ និងសម្ភារៈអគ្គិសនីគ្រប់ប្រភេទ នៅក្បែរផ្សារហេង ឆាយលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះដែរ គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចទាំងបីប្រភេទចេញអន្តរាគមន៍នាំយករថយន្តជាច្រើនគ្រឿងចុះជួយបាញ់ទឹកពន្លត់ ៕








ដោយ ៖ សាលី