ឆ្លងចរន្តអាគុយសូឡា បណ្តាលអោយឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក
បាត់ដំបង ៖ ឆ្លងចរន្តអាគុយសូឡា បង្ករជាអគ្គិភ័យបណ្តាលអោយឆេះផ្ទះ០១ខ្នង ទាំងស្រុងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច(អណ្តូងពី)ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះដែរបានបណ្ដាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រX៥ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី ជញ្ចាំងកន្ទាំឫស្សី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈ ,ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង , ស្រូវពូជ១០បាវ , ម៉ាសុីនសាំង២គ្រឿង , ទូរស័ព្ទ២គ្រឿង និងសម្ភារះប្រេីប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រហែល ៣,៨០០,០០០ រៀលដែលមានម្ចាស់ឈ្មោះ សុខ សុខុម ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅភូមិភ្នំប្រាំពីរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីចុះជួយពន្លត់នោះទេ ដោយសារទទួលបានពត៌មានយឺត ៕





ដោយ ៖ សាលី