ឆ្លងចរន្តអាគុយសូឡា បណ្តាលអោយឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកភ្នំព្រឹក

បាត់ដំបង ៖ ឆ្លងចរន្តអាគុយសូឡា បង្ករជាអគ្គិភ័យបណ្តាលអោយឆេះផ្ទះ០១ខ្នង ទាំងស្រុងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច(អណ្តូងពី)ស្ថិតក្នុងភូមិ​ភ្នំប្រាំពីរ ឃុំ​បួរ​ ស្រុកភ្នំព្រឹក​ ​ខេត្ត​បាត់ដំបង​ ។

ករណីអគ្គិភ័យខាងលើនេះដែរបានបណ្ដាលអោយឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រX៥ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី ជញ្ចាំងកន្ទាំឫស្សី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈ ,ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង , ស្រូវពូជ១០បាវ , ម៉ាសុីនសាំង២គ្រឿង , ទូរស័ព្ទ២គ្រឿង និងសម្ភារះប្រេីប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រហែល ៣,៨០០,០០០ រៀលដែលមានម្ចាស់​ឈ្មោះ​ សុខ សុខុម ភេទប្រុស​ អាយុ៧២ឆ្នាំ មានទីលំនៅភូមិ​ភ្នំប្រាំពីរ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីចុះជួយពន្លត់នោះទេ ដោយសារទទួលបានពត៌មានយឺត ៕

ដោយ ៖ សាលី

CATEGORIES
Share This