បើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះត្រូវមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបង ៖ បុរសជាកសិករម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយផ្ទុះមីនតោនពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ០១កន្លែងនៅស្រុក រតនៈមណ្ឌល។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅចំណុចដីចំការ០១កន្លែង ស្ថិតក្នុងភូមិរស្មីសង្ហារ​ ឃុំរស្មីសង្ហារ​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ដែលជនរងគ្រោះមានឈ្មោះ ផុន​ សុភី បានបេីកត្រាក់ទ័រ​ភ្ជួរដីចម្ការរបស់ខ្លួនប៉ះត្រូវគ្រាប់មីនតោនដែលសេះសល់ពីសង្គ្រាម​បណ្តាលអោយផ្ទុះដាច់ជេីងម្ខាង និងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង​ ចំណែកត្រាក់ទ័រខូចខាតទាំងស្រុងផងដែរ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This