ឆ្លងចរន្ត​អគ្គីសនី​ ឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុកមោងឫស្សី

បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះផ្អើលទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុម១០ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីអគ្គីភ័យខាងលើនេះបានបណ្តាលអោយឆាបឆេះផ្ទះ០១ខ្នងទំហំ ៥ម៉ែត្រX៦ម៉ែត្រ សង់អំពីឈើ ក្រាលក្តារ​ ជញ្ជាំងស័ង្កសី និងដំបូលស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយម៉ូទ័របូមទឹក០១គ្រឿង​ , ម៉ាសុីបូមទឹក០១គ្រឿង​ , ធ្យូងនៅក្រោមផ្ទះ២៥ការ៉ុង .ចាន. ឆ្នាំង.មុង .ភួយ.និងសម្ភារ:មួយចំនួនទៀតសរុបជាទឹកប្រាក់ចំនួនប្រហែល ៣០០០ដុល្លារ(បីពាន់​ដុល្លារ​) ដែលម្ចាស់ផ្ទះឈ្មោះ​ ឈាត រដ្ឋធី​ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ កំលាំងអធិការដ្ឋាននគរបាលស្រុកបានចេញរថយន្តអគី្គភ័យ០១គ្រឿងចុះជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន០១ឡានទើបរលត់ទាំងស្រុង ហើយក៏មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ដោយ ៖ សាលី

CATEGORIES
Share This