បុរសម្នាក់រងរបួសបាក់ភ្លៅម្ខាង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖ បុរសម្នាក់រងរបួសបាក់ភ្លៅម្ខាងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេ ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KV-6332 បើកបរដោយឈ្មោះ ចិន សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ធ្វើដំណើរទិសដៅពីកើតទៅលិច ចំណែករថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខបន្ទាយមានជ័យ 2E-9951 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលមកបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសបាក់ភ្លៅស្តាំម្ខាងតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបាននគរបាលជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ៕




ដោយ ៖ សាលី