ឯកឧត្តម សុខ លូ ចុះសួរសុខទុក្ខ វីរៈកងទព័ដែលមានជំងឺប្រចាំកាយ

បាត់ដំបង ៖ បន្ទាប់ពីទទួលបានព័ត៌មានទាក់ទងស្តីពីពលបាលទោមួយរូប លើសសំពាធឈាមបណ្តាលអោយដាច់សរសៃឈាមខួរក្បាលស្លាប់មួយចំហៀងខ្លួន នៅឃុំរកា ស្រុកសង្កែ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់អោយ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកថវិការចំនួន ៥លានរៀល និង ភេសជ្ជ ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគ មួយចំនួនផ្តល់ជូន លោកពលបាលទោ ខ្លឹង សឿប អត្តលេខ ២៣៥៧៨៩ អាយុ៥២ ឆ្នាំ ជាកងទ័ពនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ដែលមានជីវភាពខ្វះខាត ថែមទាំងកំពុងស្លាប់មួយចំហៀងខ្លួនបណ្តាលមកពីដាច់សសៃឈាមក្នុងខួក្បាលស្ថិតនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមការបញ្ជាក់របស់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ តាមរយៈទូរស័ព្ទបានអោយដឹងថា នាថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២៥ លោកពលបាលទោ ខ្លឹង សឿប បានធ្លាក់ខ្លួនឈឺស្លាប់មួយចំហៀងខ្លួន រហូតដល់ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៥  មេបញ្ជាការក៏បាននាំយកទៅសម្រាកព្យាបាលនៅពេទ្យនៅខេត្តឧត្តរមានជ័យ ហើយដោយសារស្ថានភាពជំងឺ និងពុំមានអ្នកមើលថែដោយនាយទាហ៊ានមានភារៈកិច្ចការពាទឹកដីពីការឈ្លានពានរបស់ថៃផង លោកមេញ្ជាការក៏បានទំនាក់ទំនង លោកស្រី ខ្លឹង សុទ្ធ អាយុ៥៦ឆ្នាំត្រូវជាបងស្រី មកមើលថែ និងបានសុំអនុញ្ញាតិយកលោកពលបាលទោ ខ្លឹង សឿប មកមើលថែនិងព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានមានប្រសាសន៍បន្ថែម ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលព័ត៌មានករណីខាងលើ សម្តេចប្រធានបានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះពិនិត្យដល់ខ្នងផ្ទះដោយផ្ទាល់និងបានសម្របសម្រួលជាមួយអាជ្ញាធរភូមិ ឃុំ និងគ្រូពេទ្យដើម្បីបញ្ជូនពលបាលទោ ខ្លឹង សឿប មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោមការយកចិត្តទុក្ខដាក់និងមើលថែពីក្រុមគ្រូពេទ្យ ។

សូមបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ហាន ឧត្តម ប្រធានមន្ទីរពេទ្យបង្អែក និងជាសមាជិកគណៈកម្មាធិការសាខាបានឲ្យដឹងថា លោកពលបាលទោ ខ្លឹង សឿប  ស្ថានភាពជំងឺក្រោយពីថតនិងស្កេនឃើញមានដុំឈាមក្នុងខួក្បាលផ្នែកខាងឆ្វេង អាចបណ្តាលមកពីដាច់សសៃឈាមខួក្បាលទើបធ្វើអោយស្លាប់មួយចំហៀងខ្លួន និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រាល់កាចំណាយជាការរ៉ាប់រងពីសំណាក់ ឯកឧត្តម សុខ លូ  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ៕

ដោយ ៖ សាលី

CATEGORIES
Share This