រដ្ឋមន្រ្តីការពារជាតិកម្ពុជា អញ្ជេីញរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចូលរួមកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញ​

ភ្នំពេញ ៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឯកឧត្តមឧត្តមទៀ សីហានៅរសៀលថ្ងៃទី៣១ខែកក្កដា២០២៥នេះបានចេញលិខិតអញ្ជេីញឯកឧត្តម​ ណាត់ថាផុង​ ណាកផានិច​ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ​ ដេីម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ GBC នៅរាជធានីភ្នំពេញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ៤​ ខែ​ សីហា​ ឆ្នាំ​ ២០២៥។

CATEGORIES
Share This