លោក មាស ដារ៉ា នាំអំណោយរបស់ឯកឧត្ដម សាយ សំអាល់ ជូនដល់កងទ័ព ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ អង្ករ ២តោន និងថវិកា៨លានរៀល ដែលជាអំណោយរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ យកទៅប្រគល់ជូនដល់កងទ័ព យោធាភូមិភាគទី៥ ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ ។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖អង្ករចំនួន ២តោន និងថវិកា៨លានរៀល មកប្រគល់ជូនដល់កងទ័ព យោធាភូមិភាគទី៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យនាពេលនេះ គឺជា អំណោយដល់ថ្លៃថ្លារបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដេីម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
លោកបញ្ជាក់ថា ក្នុងនាមរូបលោក និងសមាជិក សមាជិការសហភាពសហព័ន្ធយុវជនវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យទាំងអស់ នៅសមរភូមិក្រោយសូមថ្លែងការគោរពអរគុណ និងដឹងគុណជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា ហេីយអ្នកនៅសមរភូមិក្រោយគឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារខឿនសន្តិសុខជាតិ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងគ្រប់ពេលវេលាដល់វីរកងទ័ពជួរមុខ ដេីម្បីរួមគ្នា ការអធិបតេយ្យភាព ជាតិ និងបូរភាពទឹកដីព្រះរាជាណាចក្រកម្ពុជាយេីងឱ្យខានតែបាន។
ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ ប្រសាសន៍ថ្លែងអំណគុណចំពោះសមាជិក សមាជិការសហភាពសហព័ន្ធយុវជនវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យទាំងអស់ ជាពិសេសឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលតែងតែគិតគូរ និងប្រគល់ជូនអំណោយជាអង្ករ និងថវិកាដល់បញ្ជាការទិសទី១បន្ទាយមានជ័យយើង ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដី និងមាតុភូមិកម្ពុជាអោយបានគង់វង់មិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ។
គួរបញ្ជាក់ថា អង្ករចំនួន ២តោន និងថវិកា៨លានរៀល បានធ្វើការបែងចែកជូនដល់យោធាភូមិភាគទី៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យ អង្ករ១តោន និងសឹករងខេត្តបន្ទាយមានជ័យ អង្ករ១តោន សម្រាប់ថវិកាទុកធ្វើការបែងចែកទៅតាមអង្គភាព ៕








