ដូចការគ្រោងទុក ខេត្តបន្ទាយមានជ័យដំណើរការប្រឡងបាក់បាក់ឌុបនៅឆ្នាំ២០២៥ បើទោះបីមានសភាពការណ៍តានតឹងខ្លះ នៅព្រំដែនក៏ដោយ
បន្ទាយមានជ័យ ៖ ដំណើរការប្រឡងបាក់បាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅតាមការគ្រោងទុក របស់ក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡាក្រោមកិច្ចសហការនឹងរដ្ឋបាលខេត្តនាថ្ងៃទី២៨ សីហា បើទោះបីជានៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៃឃុំអូរបីជាន់ មានសភាពការណ៍តានតឹងខ្លះក៏ដោយ។
ចំពោះដំណើរការប្រឡង នឹងត្រូវត្រូវរៀបចំកាត់បើកវិញ្ញាសារដំបូងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ វេលាម៉ោង៧:០០ព្រឹកថ្ងៃទី២៨ ខែសីហា ២០២៥។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានអោយដឹងថា ខេត្តបន្ទាយមានជ័យ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃ២៨ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។
ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។ មានចំនួន៨មណ្ឌល ៖ ដែលថ្នាក់វិទ្យាសាស្ត្រមាន៣ មណ្ឌល គឺ ១.មណ្ឌលហ៊ុនសែនសូភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥មណ្ឌល គឺ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។៥ -មណ្ឌលវិទ្យាល័យសម្តេចឪ ។ ៦.មណ្ឌលសកលវិទ្យាល័យ UME ។ ៧-មណ្ឌលវិទ្យាល័យអូអំបិល និង៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ បេក្ខជន នារីចំណេះទូទៅរដ្ឋ និងឯកជន ត្រូវប្រឡងនៅមណ្ឌល៦ ខាងលើ លើកលែងបេក្ខជនបំពេញវិជ្ជា និងស្វៃរិន ប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា ។
លោក ឈូ ប៊ុនរឿង ពុំបានបញ្ជាក់អោយដឹងថា មានឬគ្មាន បេក្ខជនដែលមានឈ្មោះប្រឡងបាក់ឌុបឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ មានបេក្ខជនរងគ្រោះដោយសារទាហានថៃ រាយបន្លាលួសព័ទ្ធយកផ្ទះពួកគាត់ រស់នៅភូមិជោគជ័យនោះទេ ។ ដោយលោកគ្រាន់តែនិយាថា នៅឃុំអូរបីជាន់មិនទាន់មានថ្នាក់វិទ្យាល័យនោះទេ។ តែទោះជាយ៉ាងណា លោកនឹងអោយខាងការិយាល័យអបរំធ្វើការសិក្សា។
លោក ឈូ ប៊ុនរឿង បានធ្វើការណែនាំបច្ចេកទេសពីការប្រឡងដល់ប្រធាន អនុប្រធានមណ្ឌលសំណេរ ៕










