វេទិកាការងារ និងវេទិកាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្សព្វផ្សាយវេទិកាការងារនិងវេទិកាផ្សព្វផ្សាយស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ ក្នុងឃុំទ្រាស ស្រុកស្វាយចេក ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមនឹងអជ្ញាធរគ្រប់ជាន់ថ្នាក់។

វេទិការនេះដោយមានចូលរួមពីសហគ្រាសក្រុមហ៊ុន ដែលត្រូវការជ្រើសរើសបុគ្គលិកធ្វើការ និងពលរដ្ឋសរុបប្រមាណជាង៣០០នាក់ វេទិកាផ្សព្វផ្សាយនេះធ្វើនៅបរិវេណសាលាឃុំទ្រាស កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥។

លោកយឹម សំណាង បានមានប្រសាសន៍លើកឡើងបញ្ជាក់អំពីឱកាសការងារ បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យបានធ្វើការជាមួយនិយោជកសឹងតែគ្រប់វិស័យនៅក្នុ ខេត្តរួមមាន វិស័យរោងចក្រ សណ្ឋាគារ ធនាគារ មីគ្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ យាន នជុសជុលរថយន្ត និងក្រុមហ៊ុនផ្សេងៗទៀតកំពុងតែមានការរីកចម្រើនជាលំដាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រកការងារធ្វើផងដែរ។

ឯកឧត្តម សាន គីមហុង បានមានប្រសាសន៍លើកឡើងថា៖ការបង្កើតវេទិកាការងារស្ដីពីឱកាសការងារ និងឱកាសកម្មសិក្សាការងារនាពេលនេះមានគោលបំណងចំនួន៣សំខាន់គឺ៖១. ផ្តល់ភាពងាយស្រួលដល់បងប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រកការងា អោយបានជួបជាមួយនិយោជកផ្ទាល់ និងអាចជជែកសួរពីអត្ថប្រយោជន៍និង លក្ខខណ្ឌនៃការដាក់ពាក្យបានភ្លាមៗ២. ផ្តល់ភាពងាយស្រួលដល់និយោជក ក្នុងការផ្សព្វផ្សាយពីឱកាសការងារ និងបានជួបផ្ទាល់ ជាមួយបងប្អូនដែលបានប្រមូលផ្តុំគ្នានៅទីនេះ៣. ផ្តល់ឪកាសអោយ អជ្ញាធរមូលដ្ឋានបានពង្រឹងការសហការជាមួយ ម.ក ក្នុងការបម្រើសេ វាសាធារណៈពាក់ព័ន្ធ និងវិស័យការងារ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា សម្រាប់ការចុះផ្សព្វផ្សាយនោះឯកឧត្តម សាន គីមហុង លោក យឹម សំណាង លោក នួន សុីណា និងសហគ្រាសក្រុមហ៊ុន ដែលត្រូវការជ្រើសរើសបុគ្គលិកធ្វើការ បានបន្តចុះចំនួន ៤ឃុំ រួមមានឃុំស្លក្រាម ឃុំទ្រាស ឃុំតាផូ និងឃុំស្វាយចេក ស្ថិតនៅក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ដែលសរុបបងប្អូនប្រជាពលរដ្ឋដែលវិលមកពីប្រទេសថៃវិញបានចូលរួមក្នុងវេទិការនេះប្រមាណជាង ៨០០នាក់។ហើយម្យ៉ាងវិញទៀត ដែលមិនបានមកចូលរួម និងមានចម្ងល់ អាចទំនាក់ទំនងតាមប្រព័ន្ធលេខទូរសព្ទ ១២៩៧ (ខ្មែរជួយរកការងារឲ្យខ្មែរ)៕

CATEGORIES
Share This