ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅទីស្នាក់ការ​ ប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM)  និងសមាជិក បានអញ្ជើញធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅទីស្នាក់ការ​ ប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់  និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។

CATEGORIES
Share This