ពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភណ្ឌចំនួន០២គ្រាប់ ខណៈពេលកំពុងឆ្ការព្រៃក្បែរផ្ទះ

បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញខណៈពេលកំពុងឆ្ការព្រៃក្បែរផ្ទះកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១៧ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ដែលពលរដ្ឋប្រទះឃើញនាពេលនេះគឺជាប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ 60mm ចំនួន ០១គ្រាប់ និងប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ 81mm ចំនួន០១គ្រាប់ ដែលគ្រាប់ទាំងនេះជាប្រភេទគ្រាប់ចាស់ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ។

ហើយបច្ចុប្បន្នគ្រាប់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនអោយជំនាញអង្គភាពកំចាត់មីនខេត្តយកទៅរក្សាទុកដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ  ៕

ដោយ ៖ សាលី

CATEGORIES
Share This