កម្ពុជាផ្តើមកែសម្រួល«យុទ្ធោបរកណ៍ និងអាវុធ»ធុនធ្ងន់ជំហានទី១ក្រោយកិច្ចព្រមព្រៀងសន្តិភាព
ព្រះវិហារ ៖ ប្រទេសកម្ពុជា នៅយប់ថ្ងៃទី ២៦ តុលានេះ បានចាប់ផ្តើម កែសម្រួល«យុទ្ធោបរកណ៍ និងអាវុធ»ធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូប របស់កងទ័ពកម្ពុជា និងថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ការកែសម្រួលនេះ ធ្វើឡើងនៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅថ្ងៃទី ២៦ តុលានេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅគូឡាឡាំពួ ដែលមានការចូលរួមដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាសាក្សី។
ក្នុងសេចក្តីថ្លែងការណ៍រួម បានតម្រូវឱ្យភាគីកម្ពុជា និងថៃ កែសម្រួល«យុទ្ធោបរកណ៍ និងអាវុធ»ធុនធ្ងន់ចេញពីតំបន់ដែលមានជម្លោះ ដោយមានម៉ាឡេស៊ី និងប្រទេសជាសមាជិកអាស៊ានជាអ្នកអង្កេតការណ៍៕









