រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនារការអប់រំ ផ្សព្វផ្សាយ ពីអនាម័យ និងបរិស្ថាន ក្នុងទីប្រជុំជន
ប៉ោយប៉ែត ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានបើកយុទ្ធនារការអប់រំ ផ្សព្វផ្សាយ អនាម័យ បរិស្ថាន ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត នៅសួនតេជោ ឈ្នះ ឈ្នះ ដើម្បីរួមចំណែកក្នុងការថែរក្សាបរិស្ថានឱ្យមានសោភ័ណភាពស្អាតដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាកា គ្មានថង់ប្លាស្ទិក និងយុទ្ធនាការដាំកូនឈើមួយលានដើមក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀតជាដើម ។
យុទ្ធនារការនេះដឹកនាំដោយលោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងចូលរួមពីក្រុមការងារក្រុង សង្កាត់ ភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប៤៥០នាក់ ស្រី២១៤នាក់ ៕







ដោយ ៖ លី គឹមហាក់


