អាជ្ញាធរ បន្តចុះយុទ្ធនាការចាប់ប្រមូលជនអនាថា ដើម្បីបញ្ជូនទៅមណ្ឌលសុំចត
បាត់ដំបង ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ដែលជាអធិការ បានបន្តចុះយុទ្ធនាការក្តៅជាថ្មីដើម្បីចាប់ប្រមូលយកជនអនាថា សតិមិនគ្រប់ ដើម្បីយកទៅមណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសុំចតមន្ទីរសង្គមកិច្ច ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា! នៅក្នុងយុទ្ធនាការប្រមូលយកជនអនាថានាថ្ងៃនេះ គឺអនុវត្តធ្វើឡើងតាមការណែនាំបទបញ្ជារផ្ទាល់របស់ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលលោកកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ធ្វើអោយទីក្រុងស្អាត ពិសេសលុបបំបាត់មិនអោយមានជនអនាថា វិបល្លាស សតិមិនគ្រប់នៅតាមទីសាធារណៈនេះទេ។
ហើយនៅក្នុងយុទ្ធនាការនាថ្ងៃនេះដែរ កម្លាំងជំនាញចាប់ប្រមូលបានជនអនាថា សរុបចំនួន០៧នាក់ ក្នុងនោះស្រីម្នាក់ដែលពួកគេភាគច្រើនដេកតាមសួនច្បារសាធារណៈ វត្តអារាម និងតែងតែដើរ ប្រមូលផ្ដុំគ្នាផឹកស៊ីអុកឡុកបង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ហើយចំពោះមុខ ជនអនាថា ទាំង០៧នាក់ដែលបានឃាត់ខ្លួននៅថ្ងៃនេះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនភ្លាមៗទៅកាន់មណ្ឌលសុំចតមន្ទីរសង្គមកិច្ច ស្រុកសង្កែ នៃខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕





ដោយ ៖ សាលី


