ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយបុរស០២នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៩.ខែតុលា ឆ្ឆ្នាំ២០២៥ នៅចំណុចខាងមុខបាហៃ ស្ថិតក្រុមទី២១ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៧មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1Y-4775 បើកបរដោយឈ្មោះ កែវ វុធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ បាត់ដំបង 1AB-1311 បើកបរដោយឈ្មោះ ឃួម ខូយ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០២នាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុរួច ភាគីទាំងសងខាង បានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងដោយព្រមព្រៀងគ្នាមើលជំងឺ និងធ្វើម៉ូតូរៀងៗខ្លួន ៕

ដោយ ៖ សាលី

CATEGORIES
Share This