រថយន្តដឹកទំនិញ០១គ្រឿង រ៉េចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវរលំអស់០២ដើម

បាត់ដំបង ៖ រថយន្តដឹកទំនិញ០១គ្រឿង បានរអិលរ៉េចង្កូតឡើងសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរលំអស់០២ដើម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេបាណន់ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ រថយន្តម៉ាក HYUNDAI ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ3F-5062 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានរអិលរ៉េចង្កូតឡើងសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរលំអស់០២ដើម តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ដោយភាគីខាងម្ចាស់ក្រុមហ៊ុនរថយន្តព្រមទទួលរ៉ាប់រងសម្រាប់ការខូចខាតបង្គោលភ្លើងនិងទ្រព្យសម្បត្តិរបស់រដ្ឋផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This