យុវជនម្នាក់ បានលង់ទឹកស្រះ ស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ យុវជនម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤និង១៣នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជូ រស្មី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជនរងគ្រោះខាងលើនៅមុនពេលកើតហេតុរូបគេបានទៅចុះលេងទឹកស្រះហើយបានរអិលជើងធ្លាក់ចូលអន្លង់ជ្រៅក៏បណ្តាលអោយលង់ ហើយបន្ទាប់មកត្រូវបានបងប្អូននិងគ្រួសារចុះជួយស្រង់និងបញ្ជូនទៅកាន់មន្ទីរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកោសល្យវិច័យនិងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកបានប្រគល់ជូនក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕




ដោយ ៖ សាលី


