ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតប្រចាំកូរ៉េអនុញ្ញាតជូន សិក្ខាកាមកម្ពុជានិងមន្ត្រីតំណាងអង្គការ ចូលជួបសម្តែងការគួរសម
ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំកូរ៉េខាងត្បូងបានអនុញ្ញាតជូន សិក្ខាកាមកម្ពុជាដែលបានចូលរួមវគ្គបណ្តុះបណ្តាល “The 2025 Invitational Training for ICT Teachers in ICT Leading Schools Program” និងមន្ត្រីតំណាងអង្គការ Korea Digital Education Frontiers Association (KEFA) ចំនួន ២៧ រូប ចូលជួបសម្តែងការគួរសម ។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្រោមកិច្ចសហការដោយអង្គការ Korea Digital Education Frontiers Association (KEFA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានគ្រូបង្រៀនកម្ពុជា ជំនាញ ICT និងតំណាងមកពីក្រសួងអប់រំកម្ពុជាចូលរួមផងដែរ។
ឯកឧត្តម ឃួន ផុនរតនៈ បានសម្តែងការសរសើរចំពោះអង្គការ KEFA និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលបានផ្តល់ការគាំទ្រដល់សិក្ខាកាមកម្ពុជាក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ៕







