គ្រោះថ្នាក់ចរាចរបុកបន្តបន្ទាប់គ្នា បួនករណីលើផ្លូវជាតិលេខ៦ របួស២នាក់ខូចខាតយានយន្ត ៤គ្រឿង

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍បួនករណី បុកបន្តបន្ទាប់គ្នា ទៀបភ្លឺចូលថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៥ នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលអោយរបួសធ្ងន់ ២នាក់ ខូចខាតរថយន្ត២គ្រឿង និងត្រាក់ទ័រ១គ្រឿង ម៉ូតូ១គ្រឿង ។

តាមប្រជាការពារភូមិអ្នកឃើញហេតុការណ៍ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដំបូងនៅវេលាម៉ោង៣យប់ រំលងអធ្រាត រវាងរថយន្តអាល់ផាតទិសដៅពីកើតមកលិច បានបុកពីក្រោយត្រាក់ទ័របណ្តាលខ្ទិចមុខ ។ បន្ទាប់មកម៉ូតូ១គ្រឿង ជិះគ្នា២នាក់ ទិសដៅពីលិចទៅកើត បានបុកត្រាក់ទ័រក្នុងទិសដៅបញ្ច្រាស់ បណ្តាលរបួសធ្ងន់២នាក់ ម្នាក់បាក់ជើងម្ខាងត្រូវបានសង្គ្រោះ ទៅកាន់មន្ទីពេទ្យ ។ លុះដល់ម៉ោង៤ទៀបភ្លឺ ក៏មានរថយន្តក្រុងដឹកអ្នកដំណើរ ទិសដៅពីកើតមកលិច បានបុករថយន្តអាលផាត ដែលកំពុងគ្រោះថ្នាក់ជាមួយត្រាក់ទ័រពីក្រោយ បន្តទៀតបណ្តាលរងការខូចខាតផ្នែលខាងមុខ ហើយរ៉េទទឹងផ្លូវ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមានអ្នករបួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងខូចខាតម៉ូតូ១គ្រឿង រថយន្តក្រុង១គ្រឿង រថយន្យអាលផាត១គ្រឿង និងត្រាក់ទ័រ១គ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចននគបាលចរាចរណ៍ បានចុះទៅដល់ធ្វើការវាស់វែង ធ្វើកំណត់ហេតុសម្រួលចរាចរណ៍ និងបាននាំអ្នករបួសទៅមន្ទីរពេទ្យ ហើយនាំយកយានយន្តក្នុងហេតុការណ៍ មករក្សាទុកនៅស្នងការនគតបាលខេត្ត ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក ។ ដោយឡែកកត្តាគ្រោះថ្នាក់នេះ គឺ បណ្តាលមកពីរបើកបរពេលយប់ គ្មានការប្រុងប្រយ័ត្ន ខណៈមានភ្លៀងរលឹម ៕

CATEGORIES
Share This