អាជ្ញាធរក្រុងប៉ោយប៉ែត បើកយុទ្ធនាការទ្រង់ទ្រាយធំ ប្រមូលសំរាមនៅកំណាត់ផ្លូវជាតិលេខ៥

បន្ទាយមានជ័យ ៖ ដោយមើលឃើញបញ្ហាអនាម័យ សំរាមចោលពាសវាលពាសកាលតាមដីទំនេ និងតាមចិញ្ចើមផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុង ជាពិសេសតាមចិញ្ជើមផ្លូវ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះ ចាប់ពីក្បែការ៉ាសសាំងរបស់លោក ប៉ោ វណ្ណៈ ឆ្ពោះទៅលិច រហូតក្បែមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើឲ្យជះក្លិនស្អុយសឹងទ្រាំពុំបាន ពេលធ្វើដំណើរឆ្លងកាត់។

មន្ត្រីសាលាក្រុងប៉ោយប៉ែត និងបរិស្ថាន ក្រោមការណែនាំ ចង្អុលបង្ហាញពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី រួមនឹងអាជ្ញាធរមូលដ្ឋានក្នុងសង្គាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត កាលពីសៀល ថ្ងៃទី១០ ខែវិច្ឆិ កា ឆ្នាំ២០២៥ បាននាំយករថយន្ត បើកប្រតិបត្តិការទ្រង់ទ្រាយធំ ប្រមូលសំរាម នៅតាមបណ្តោយផ្លូវជាតិតែម្តង ។

លោក យ៉ុត ស៊ីយ៉ុន អនុប្រធានការិយាល័យសាធារណការដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា បញ្ហាសំរាមនេះ អាជ្ញាធរយកចិត្តទុកដាក់ណាស់ ដើរប្រមូលជាប្រចាំទាំងនៅកន្លែងដីទំនេរ និងតាមចិញ្ជើមផ្លូវសាធារណៈ ជាក់ស្តែង ដូចពេលនេះជាដើម ហើយកន្លែងដែលកំពុងតែប្រមូលនេះ កន្លងមក គឺ មួយខែៗ ប្រមូលមិនចេះតិចដង ហើយក៏មិនចេះអស់ដែរ ដោយសារតែប្រជាពលរដ្ឋមួ យចំនួន ពិសេសអាជីវករដែលលក់ដូរ តាមរទេះ និងម៉ូតូកង់បីជាដើម នៅពេលពួកគាត់ត្រលប់មកពីលក់វិញ គឺតែងតែយកមកក្រវែងចោលពាសវាលពាសកាល ណែនាំមិនព្រមស្តាប់ទាល់តែសោះ ភាគច្រើនពេលយប់ ។ ដូច្នេះ អាជ្ញាធរក៏ សូមអំពាវនាវឲ្យប្រជាពលរដ្ឋយើង ចូលរួមសំអាតបរិស្ថាន អនាម័យឲ្យបានគ្រប់ៗគ្នា បញ្ឈប់ការ បោះចោលសំរាមបែបនេះទៀត ដើម្បីឲ្យទីក្រុងយើងស្អាត ទីក្រុងដែលគួរឲ្យចង់រស់នៅ។ ការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋ គឺ ជាផ្នែកមួយជួយដល់មុខមាត់ ក្រុង ខេត្ត និងប្រទេសជាតិយើងទាំងអស់គ្នាផងដែរ ៕

CATEGORIES
Share This