រថយន្ត ISUZU ដឹកស្ពៃ០១គ្រឿង សង្ស័យបែកកង់បានក្រឡាប់ផ្ងារជើង
បាត់ដំបង ៖ រថយន្ត ISUZU ដឹកស្ពៃ០១គ្រឿង សង្ស័យបែកកង់បានក្រឡាប់ផ្ងារជើងចាក់ស្ពៃចោល តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនេះបានកើតឡើងវេលាម៉ោង ១៣និង៤៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុចភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ISUZU RODEO ដឹកបន្លែ០១គ្រឿង ពាក់ផ្លាកលេខ ចង្កូតស្តាំ BB-0668 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេងក៏បណ្តាលអោយក្រឡាប់ផ្ងារជើងចាក់ស្ពៃចោល តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅ រថយន្តមួយគ្រឿងផ្សេងទៀតមកសាងបន្លែចេញ និងបានទំនាក់ទំនងខាងរថយន្តស្ទូច មកស្ទូចរថយន្តដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ៕



ដោយ ៖ សាលី