ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទ លួចយកម៉ូតូ 

បាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៦និង៤៤នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចយកម៉ូតូ ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០៣នាក់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ៖ ១-ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ភេទប្រុស អាយុ៣៣ឆ្នាំ, ២-ឈ្មោះ ភឹម ឌីណា ភេទប្រុស អាយុ ៣៩ឆ្នាំ, ៣-ឈ្មោះ យិន សារ៉ាវុធ ភេទប្រុស អាយុ ៤៦ឆ្នាំ ហើយក្រោយពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ភឹម ឌីណា បានឆ្លើយសារភាពថា កន្លងមកខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០៧ គ្រឿងមកហើយ ដែលក្នុងនោះស្រុកសង្កែ ០៣លើក ,ស្រុកឯកភ្នំ០១លើក ,ស្រុកថ្មគោល ០១លើក ,ស្រុករតនមណ្ឌល ០១លើក។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ ០២គ្រឿង ដែល បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This