រថយន្តពីរគ្រឿង បុកគ្នាពេញទំំហឹង បណ្តាលអោយមនុស្ស០៤នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៤នាក់ បានរងរបួសធ្ងន់ស្រាលវនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នានៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វចូលព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ដម៉ាក CAMRY ពណ៌ខ្មៅ មួយគ្រឿង ពាក់​ផ្លាកលេខ​ បាត់ដំបង2C-2049 បើកបរ​ដោយបុរសម្នាក់និងអ្នករួមដំណើរជាប្រពន្ធម្នាក់និងកូនម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលព្រលាន ភ្លាមនោះក៏មានរថយន្តម៉ាក GAC MOTOR GS5 ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BU-4028 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចបានជ្រុលចង្កូតមកបុកពេញទំហឹងអោយរថយន្តប៉ើងជាង១០ម៉ែត្រនិងហោះឡើងឃឿនថ្មបណ្តាលអោយស្ត្រីជាប្រពន្ធម្ចាស់រថយន្តCAMRYរបួសធ្ងន់ ចំណែករថយន្តទាំងពីរខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ​ទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី
​    

CATEGORIES
Share This