អាជីវករខ្មែរ ឆ្លងដែនទៅលក់នៅផ្សាររុងគ្លឿ មានចំនួនតិចខុសធម្មតា ខណៈពលរដ្ឋថៃកំពុងតែសំរុកចេញ ទៅថៃវិញ តាមប៉ោយប៉ែត
ប៉ោយប៉ែត ៖ ស្របពេលដែលនៅខណៈដែលនៅព្រឹកថ្ងៃទី14ខែមិថុនា2025 កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជាថៃនៅឯរាជធានីភ្នំពេញបែរជានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ អាជីវករខ្មែរដែលតែងតែឆ្លងដែនព្រឹកវិលល្ងាចតាម ច្រកអន្តរជាតិប៉ោយប៉ែតទៅលក់ដូរនៅផ្សាររុងរឿងប្រទេសថៃមានចំនួនតិចខុសធម្មតា ហើយផ្ទុយពីអាជីវករខ្មែរប្រជាពលរដ្ឋថៃដែលតែងតែចេញចូលឆ្លងកាត់ច្រកនេះផងដែរមានការចូលតិចសម្រុកចេញពីកម្ពុជាទៅប្រទេសថៃវិញយ៉ាងច្រើនកុះករខុសពីធម្មតាដែរ។
តាមមន្ត្រីនគរបាលអន្តោវេស៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងមុននេះបន្តិចថា ចាប់តាំងពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងកម្មវិធីបើកនៅវេលាម៉ោង 9:00 ថ្ងៃទី 14 ខែមិថុនាឆ្នាំ 2025 នេះគឺមានអាជីវករខ្មែរចេញទៅប្រកបរបររកស៊ីនៅទឹកដីថៃនៅផ្សាររុងរឿងមានចំនួនតិចមិនដល់ពីរពាន់នាក់ទេគឺខុសពីធម្មតា ដែលអាជីវករខ្មែរតែងតែចេញចូលទៅប្រកបរបរក្នុងទឹកដីថៃគឺមានចំនួនពី 9000 ទៅ 10,000 នាក់។ សម្រាប់ថ្ងៃនេះគិតចាប់ពីម៉ោង 9:00 ដល់ម៉ោង 11:30 នាទីគឺមានអាជីវករខ្មែរតែចំនួន 1571 នាក់ក្នុងនោះមានស្រីចំនួន 984នាក់តែប៉ុណ្ណោះ។ ដោយឡែកមើលតាមការពិនិត្យទៅលើប្រជាពលរដ្ឋថៃដែលតែងតែឆ្លងទៅឆ្លងមកតាមរយៈប៉ាស្ព័រនិងប័ណ្ណព្រំដែនជាមធ្យមមានចំនួនចន្លោះពីរពាន់ទៅ 3ពាន់នាក់ក្នុងមួយថ្ងៃ ស្រាប់តែថៃនេះចេញពីកម្ពុជាច្រើនឯចូលមកវិញមានតិច។ ក្នុងនោះផងដែរបើគិតមកដល់ត្រឹមម៉ោង 11:00 ថ្ងៃទី 14 នេះ ការចេញរបស់ពលរដ្ឋថៃនៅមិនទាន់អស់នៅឡើយទេគឺនៅមានការភក់ស្ទះនៅឡើយ។
មន្ត្រីច្រកទ្វារបានឲ្យដឹងទៀតថា ការប្រែប្រួលចំនួនអាជីវករខ្មែរក៏ដូចជាប្រជាពលរដ្ឋថៃក្នុងការចេញចូលនេះគឺជា ចំណុចមួយដែលគួរឲ្យគាត់សម្គាល់ដែលកន្លងមកគឺមិនធ្លាប់មានទេនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ។
ជុំវិញការចេញចូលរបស់អាជីវករខ្មែរដែលលក់ដូរនៅផ្សាររុងគ្លឿកាលពីថ្ងៃទី 13 ខែមិថុនា 25 នេះអាជីវករដែលលក់ដូរនៅផ្សារក្នុងខ្លួនបានឲ្យដឹងដែរថាពួកគាត់បានសម្រុកនាំគ្នាចេញមកវិញយ៉ាងច្រើនកាលពីរល្ងាចថ្ងៃទី 13 ហើយសម្រាប់ទៅថ្ងៃទី 14 ប្រហែលជាមិនមានអាជីវករខ្មែរច្រើនទេមកលក់ដូរនៅផ្សារក្នុងគ្រឿង។ព្រោះពួកគាត់ចាំមើលសភាពការណ៍នៃកិច្ចប្រជុំរបស់ភាគីថៃនិងកម្ពុជាលើបញ្ហាព្រំដែននិងពួកគាត់មានការព្រួយបារម្ភទៅលើការប៉ះទង្គិចគ្នារវាងកម្ពុជាថៃនៅតាមខ្សែបន្ទាត់ព្រំដែន ៕










