រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កំពង់ធំ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនៃ និងមន្ត្រីបច្ចេកទេសក្រសួង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះបានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើផ្ទៃដីសរុប ៥៥៤០ហិកតា ស្មើនឹង២០២គ្រួសារ ផ្ទៃដីដែលប៉ះពាល់លើដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ចំនួន២៤៧ហិកតា និងខូតខាតចំនួន ១២៩ហិកតា ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមជម្រាបថា ដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក អ៊ុត វណ្ណរ៉ាអភិបាលស្រុកកំពង់ស្វាយ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខេត្តកំពង់ធំរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងលើដំណាំស្រូវ ចំនួន១៣២៥ហិកតាស្មើនឹង១០៩៩គ្រួសារ និងខូចខាតចំនួន៣៦០ហិកតា ស្មើនឹង៤៩៨គ្រួសារ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាទឹកលិចស្រូវនៅពេលនេះ គឺដោយសារកត្តាធម្មជាតិទឹកភ្លៀងដែលបណ្ដាលឱ្យទឹកជំនន់ឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះហើយ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបងប្អូនដែលរស់នៅតាមដងស្ទឹងសែន មានការប្រុងប្រយ័ត្ន ចំពោះក្មេងៗកុំឱ្យលេងទឹក ការពារកុំឱ្យបាត់បង់អាយុជីវិតផងដែរ។

CATEGORIES
Share This