ដុតភ្លើងធូបចោលជិតសំបុកមាន់ បណ្តាលអោយឆេះរាលអស់ផ្ទះ០១ខ្នង នៅស្រុកបាណន់
បាត់ដំបង ៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងខណៈពេលម្ចាស់ដុតភ្លើងធូបចោលជិតសំបុកមាន់រួចទុកចោល។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៤និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបឹងផ្តៅ ស្ថិតក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៨ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីឆេះអស់ទាំងស្រុង សរុបជាទឹកប្រាក់អស់ចំនួនប្រហែល២០០០០ដុល្លា (ពីរមុឺនដុល្លា)ដែលមានម្ចាស់ផ្ទះ ឈ្មោះ សឿន មុិប ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានដំណឹងយឺតពេល ៕




ដោយ ៖ សាលី