គយថៃប្រចាំខេត្តច័ន្ទបុរី ស្នើសុំអោយភាគីកម្ពុជា ច្រកអន្តរជាតិព្រំខេត្តប៉ៃលិន នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន
ប៉ៃលិន ៖ ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន នៃច្រកអន្តរជាតិព្រំខេត្តប៉ៃលិន។
តាមលោក ប៊ិច ប៊ិន ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំបានអោយអ្នកសារព័ត៍ដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ពិតជាមានភាគីថៃមានមន្ត្រីច្រកទ្វារនិងគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានមកសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន នៃច្រកអន្តរជាតិព្រំខេត្តប៉ៃលិន។
ក្នុងឧកាសគយប្រទេសថៃខេត្តចន្ទបុរីជួបជាមួយសមត្ថកិច្ចច្រកអន្តរជាតិព្រំបានស្នើមកខាងភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន (ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច) ។ តែភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញ។
សូមបញ្ជាក់ថា មកដល់រសៀលថ្ងៃទី១៨នេះ ភាគីថៃឈមនឹងច្រកអន្តរជាតិព្រំឈមខេត្តប៉ៃលិន
នៅតែបន្តបិទច្រកនៅម៉ោង៤រសៀល និងបើកនៅម៉ោង៨ព្រឹក ហើយបានហាមឃាត់មិនអោយបន្លែផ្លែឈើខាងកម្ពុជាចូលទៅមុនដែលកម្ពុជាបិទមិនអោយបន្លែផ្លែឈើថៃចូលកម្ពុជាដែរ ៕






