នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពីបទ រក្សាទុកសារធាតុញៀនពីរករណីផ្សេងគ្នា

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ ហួន សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិកំប៉ង់លិច ឃុំកន្ទឺ២ ស្រុកបាណន់, ២-ឈ្នោះ អេង វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ស្រុកបាណន់, ៣-ឈ្មោះ ដួង បានសាន ហៅ ចាយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ រួមជាមួយវត្តុតាង ៖ ម្សៅក្រាមពណ៌សចំនួន៣ថង់, ទូរស័ព្ទដៃ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន ។

ករណីទី២ ធ្វើឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកញ្រោង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឈៀង សុខា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាមួយវត្ថុតាងម្សៅក្រាមសថ្លាចំនួន០១ថង់ និងសម្ភារពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This