ឯកឧត្តម អ៊ុំ រាត្រី បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ និងថវិការ ចូលរួមរំលែកទុក្ខគ្រួសារសពលោក នូ វី (គង្គា)

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ និងថវិការ ចូលរួមរំលែកទុក្ខគ្រួសារសពលោក នូ វី (គង្គា) ជាអ្នកសារព័ត៌មានមួយរូបក្នុងខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ ។ សពត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តលៀប នាក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

គ្រឿងឧបភោគបរិភោគដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ទឹកសុទ្ធ ១០យួរ និងថវិការ ៥០០០,០០០រៀល ។

CATEGORIES
Share This