ឆ្លងចរន្តអគ្គីសនី ឆេះរោងចាំចំការ០១កន្លែងទាំងស្រុង នៅស្រុកមោងឬស្សី
បាត់ដំបង ៖ រោងចាំចំការមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលអោយឆេះរោងចាំចំការ(ទំហំ ១២ម៉ែត្រX ១២ម៉ែត្រ សង់អំពីឈើក្រាលក្តារ ដំបូលនិងជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង)រួមជាមួយសម្ភារៈខូចខាតមាន៖ ,សូឡាមួយឈុតធំគិតជាទឹកប្រាក់ចំនួន ១០០០០ដុល្លារ ,តុឈើ០២ឈុត គ្រែឈើ០១ គិតជាទឹកប្រាក់ ៥០០០ ដុល្លារ ,ដុំភ្លើងម៉ូទ័រ០៦គ្រាប់ គិតជាទឹកប្រាក់ ១២០០ដុល្លារ ,តេលេត្រូនគិតជាទឹកប្រាក់ចំនួន ៥០០០ដុល្លារ ,រីម៉កត្រាស់ទ័រ០១ ស្មើ១០០០ដុល្លារ ,ម៉ាស៊ីនកាត់ស្មៅ០៣គ្រឿង ,ម៉ូទ័របូមទឹក០៣ ,ម៉ូទ័រលាងឡានចំនួន០១ , រទេះឈើ០២ ,ទូកត្នោត០២ ,រណាអាឈើ០២ ,ម៉ូទ័រដោះវីស០៣គ្រឿង ,ម៉ាស៊ីនខ្យល់០១គ្រឿង ,កាមេរ៉ាសុវត្ថិភាព ២៥គ្រាប់ ,(សរុបការខូចខាតទាំងអស់ប្រហែល ៣១០០០ ដុល្លារ) ដែលមានម្ចាស់ឈ្មោះ ស្រេង តូរី ភេទប្រុស អាយុ៤៤ឆ្នាំ។
នៅក្នុងហេតុការណ៍អគ្គីភ័យខាងលេីនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកមោងឫស្សី០១គ្រឿង ដោយប្រើប្រាស់អស់ទឹក០១ឡាន ទើបរលត់ទាំងស្រុង ហើយក៏មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ៕







ដោយ ៖ សាលី