នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកសារធាតុញៀន

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មេីសជាក់ស្តែង។  

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ នឿត យី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន១០ថង់ និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលេីត្រូវបាននរគបាលស្រុកបាណន់កំពុងរៀបចំសំណុំរឿងដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This