ប្រជាពលរដ្ឋ សម្រុកចុះបំពេញសំណុំបែបបទ ដើម្បីថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១

បាត់ដំបង ៖ ប្រជាពលរដ្ឋរាប់សិបនាក់ ក្នុងមួយថ្ងៃៗ កំពុងសម្រុកចុះបំពេញសំណុំបែបបទដើម្បីថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ នៃស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ថៃ ធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្នុង០១ថ្ងៃៗមានប្រជាពលរដ្ឋជាមធ្យមចាប់ពី១៦០នាក់ទៅជិត២០០នាក់ មកពីភូមិវត្តតាមិម, ភូមិបោះពោធិ៍, ភូមិអូរខ្ជាយ, ភូមិអូរស្រឡៅ, ភូមិវត្តចែង, និងភូមិសំរោងកោង ក្នុងមូលដ្ឋានឃុំអូរដំបង១ នៃស្រុកសង្កែ បានសម្រុកមកចុះបំពេញសំណុំបែបបទដើម្បីថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ខណៈដែលប្រជាពលរដ្ឋដែលត្រូវផ្តល់ជូនមានជាង ៧០០០នាក់។

លោក សេក ផានិត មេឃុំអូរដំបង១ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមការងារផ្នែកអត្តសញ្ញាណកម្មស្រុកសង្កែ ដែលមានកម្លាំងមិនគ្រប់គ្រាន់ លោកក៏បានចាត់អោយមន្ត្រីភូមិ ឃុំ និងក្រុមប្រឹក្សាឃុំ ចូលរួមជួយចុះបំពេញសំណុំបែបបទជូនប្រជាពលរដ្ឋដោយមិនយកប្រាក់ផងដែរដើម្បីកុំអោយមានការយឺតយ៉ាវនិងកកស្ទះ វានាំអោយប៉ះពាល់រំខានដល់ការប្រកបរបររកស៊ីរបស់ពួកគាត់។ 

បន្ថែមពីនេះលោកក៏បានអំពាវនាវទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាប័ណ្ណ ហួសសុពលភាព, បាត់, បាក់,ខូច និង ប្អូនៗដែលគ្រប់អាយុ១៥ឆ្នាំ អាចអញ្ជើញមកស្ទើរសុំធ្វើ ឬ អត្តសញ្ញាប័ណ្ណអស់សុពលភាព មានរយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ ក៏អាចអញ្ជើញមកស្ទើរថតថ្មីដើម្បីបន្តរសុពលភាពផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This