អគ្គីភ័យបានឆាបឆេះ កុដិ០២ខ្នងទាំងស្រុង នៅវត្តសេរីប៊ួខ្នា

បាត់ដំបង ៖ កុដិលោកចំនួន០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង ១៣ និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តសេរីប៊ួខ្នា ស្ថិតក្នុងក្រុមទី២៨ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

កុដិដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ០១ខ្នងទំហំ ០៣ម៉ែត្រ x ០៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី និង០១ខ្នងទៀតទំហំ ០៥ម៉ែត្រ × ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី (ឆេះអស់ទាំងស្រុង) រួមជាមួយគ្រែឈើ ០៥គ្រឿងផងដែរ។

 នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណ: និងកម្លាំងអន្តរាគមន៍ បានចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង ចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត មូលហេតុគឺដោយសារមានក្មេងចូលទៅលេងហើយដុត ៕

ដោយ ៖ សាលី

CATEGORIES
Share This