ក្រុមការងារសមាគមសារព័ត៌មានសុក្រឹត ចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួន ជូនដល់លោក អ៊ិន ឌី ដែលមានជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ សមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ដែលមានលោក ស៊ីម វិសាល ជាប្រធានសាខា និងលោក រៀម សាលី ជាអនុប្រធាន ក្រោមការដឹកនាំរបស់លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត ដោយមានការអញ្ជើញចូលរួមពីលោក សាំ តុលា អគ្គលេខាធិការរងនៃសមាគមសារព័ត៌មានសុក្រឹត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខដល់លោក អ៊ិន ឌី អ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនាពេលនេះ លោក សាំ តុលា អគ្គលេខាធិការរងនៃសមាគមសារព័ត៌មានសុក្រឹត និងលោក ស៊ីម វិសាល ប្រធានសមាគមសាខាខេត្តបាត់ដំបង តំណាងអោយលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបានចុះសួរសុខទុក្ខនាំយកក្រូចពោធិ៍សាត់ ទឹកដោះគោឆៅ និងថវិការចំនួន ២៩០០០០រៀល ដែលជាថវិការរបស់ក្រុមការងារសមាគម និងការចូលរួមរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជូនដល់លោក អ៊ិន ឌី អាយុ៦៧ ដែលជាអ្នកសារព័ត៌មានរស់នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
បន្ថែមពីនេះ លោក សាំ តុលា និងលោក ស៊ីម វិសាល តំណាងអោយលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានជូនពរទៅដល់លោក អ៊ិន ឌី សូមអោយឆាប់ជាសះស្បើយពីជំងឺ និងសូមកុំអោយមានការតក់ស្លុតអោយសោះ ត្រូវតាំងចិត្តនិងខិតខំព្យាយាមខ្លួនអោយឆាប់ជាដើម្បីបន្តរួមចំណែកកិច្ចការងារសង្គមបន្ថែមទៀត។
ជាមួយគ្នានេះដែរ ក្រុមគ្រួសាររបស់លោក អ៊ិន ឌី ក៏បានសូមថ្លែងអំណគុណទៅដល់ក្រុមការងារសមាគមសារព័ត៌មានសុក្រឹត ដែលបានចុះសួរសុខទុក្ខ និងជួយជាថវិការ ទឹកដោះគោ និងក្រូចពោធិ៍សាត់ និងបានជួយទំនាក់ទំនងទៅដល់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងសំរួលដោះស្រាយថ្លៃគ្រែពេទ្យសំរាកព្យាបាលផងដែរ ៕






ដោយ ៖ សាលី


