គណបញ្ជាការកងឯកភាពស្រុកសង្កែ បន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រស្រុកសង្កែ

បាត់ដំបង ៖ កាលពីថ្ងៃទី០៤ ខែតុលាឆ្នាំ២០២៥ កម្លាំងគណបញ្ជាការកងឯកភាពស្រុកសង្កែ ដែលមានលោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ ជាប្រធាន បានបន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ជាច្រើនទីតាំងនៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសង្កែបានអោយដឹងថា នៅក្នុងយុទ្ធនាការខាងលើនេះ កម្លាំងគណបញ្ជាការកងឯកភាពស្រុកសង្កែយើងបានចុះទៅលើទីតាំងចំនួន០៤ ក្នុងនោះចំណុចបឹងអន្សងអើត ក្នុងឃុំកំពង់ព្រះមួយកន្លែង ចំណុចខាងលិចក្រពើ៦ ក្នុងឃុំកំពង់ព្រះមួយកន្លែង ចំណុចតាហើរ ឃុំតាប៉ុនមួយកន្លែង និងចំណុចតាង៉ា ឃុំតាប៉ុនមួយកន្លែង ។

លោកបានបញ្ជាក់ថា នៅក្នុងយុទ្ធនាការនៅថ្ងៃនោះដែរ ជាលទ្ធផលកម្លាំងជំនាញដកហូតបានឧបករណ៍នេសាទល្មើសច្បាប់រួមមាន! សាច់អួនចំនួន ៧៥០ ម៉ែត្រ ,សាច់អ៊ុយប្លូធូ ចំនួន ៥ខ្សែ ប្រវែង២៥០ម៉ែត្រ ,ឡុក០១គ្រឿង ,បង្គោល២០ដើម និងប្រលែងកូនត្រីចម្រុះបានចំនួន ១៥០គីឡូក្រាម ៕

ដោយ ៖ សាលី

CATEGORIES
Share This