ឯកឧត្តម ឃួន ផុនរតនៈ អនុញ្ញាតជូនលោក Yeo Woonyoung ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋ កូរ៉េ បានអនុញ្ញាតជូនលោក Yeo Woonyoung អតីតសមាជិកក្រមប្រឹក្សាទីក្រុងអាសាន និងជាសាស្ត្រាចារ្យជំនាញសិក្សាស្រាវជ្រាវអភិវឌ្ឍសហគមន៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ជំនួបសម្តែងការគួរសមខាងលើ ប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយពីភាក្សាពាក់ព័ន្ធនឹងគម្រោង និងកិច្ចការមនុស្សធម៍នានា ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមអគ្គរាជទូតតែងតាំង បានសម្តែងនូវចំណាប់អារម្មណ៍ និងគាំទ្រចំពោះសកម្មភាព និងគម្រោងកិច្ចការមនុស្សធម៍នានា ដែល លោក Yeo បានអនុវត្តតាំងពីឆ្នាំ២០១២នៅកម្ពុជា និងបន្តជំរុញកិច្ចសហប្រតិបត្តិការលេីគម្រោងទាំងនេះឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ៕

CATEGORIES
Share This