ផ្ទុះសេខ្សែភ្លើង ឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកគាស់ក្រឡ

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ករណីអគ្គីភ័យខាងលើនេះដែរ បណ្ដាលអោយឆេះផ្ទះ០១ខ្នង ទំហំ០៦ម៉ែត្រ x ៥ម៉ែត្រ.និងតមកខាងមុខនិងចំហៀងស្មើ ៨ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈ ,ធុងបាស់តូច០១គ្រឿង ,ស្រូវពូជ០២តោន ,ប្រាក់ខ្មែរមួយលានប្រាំបួនសែនរៀល(១៩០០,០០០៛) ,ក្រវិលមាស០១ជី , ម៉ាស៊ីនភ្លើង០១គ្រឿង ,ខោអាវមួយចំនួន , ប្លង់ដីចំនួន០៣ប្លង់ ,សៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ , សំបុត្រកំណើតនិងសំបុត្រអាពាហ៍ពិពាហ៍ , គ្រែដេកចំនួន០១គ្រឿង ,ឈើគីបចំនួន១០សន្លឹក , កង់០១គ្រឿង ,អង្ករ៥០គីឡូក្រាម ,ទូរស័ព្ទ០១គ្រឿង ,ប័ណ្ណសម្គាល់ម៉ូតូ០២សន្លឹក (កាតគ្រីម៉ូតូ) និងប្លង់ដីក្មួយផ្ញើ០២សន្លឹកដែលមានម្ចាស់ផ្ទះឈ្មោះ នេត នូ ភេទប្រុស អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះហ៊ឺប ហ៊ីង អាយុ៧០ឆ្នាំរស់នៅចំណុចកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីចុះអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែដោយសារទទួលបានព័ត៌មានយឺត និងផ្លូវចូលតូចចង្អៀត មិនអាចជួយពន្លត់បានទាន់ពេលវេលាទើបបណ្តាលអោយឆេះអស់ទាំងស្រុងតែម្តង ៕

ដោយ ៖ សាលី

CATEGORIES
Share This