ព្រះមន្រ្តីសង្ឃស្រុកមង្គលបូរី​ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះរាំង ចំនួន​៣២​គ្រួសារ

បន្ទាយមានជ័យ ៖ ដោយពិនិត្យឃើញ​ ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋតែបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ​ ស្ថិតនៅក្នុងឃុំស្រះរាំង​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ចំនួន៣២គ្រួសារ​ នៅព្រឹកថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២៥​ នាបរិវេណ វត្តស្រះរាំង​ ត្រូវបានព្រះមន្ត្រីសង្ឃ​ ស្រុកមង្គលបូរីនិងមន្ទីរធម្មការ​ និងសាសនាខេត្តបានផ្តល់នូវអំណោយនិងថវិកាមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់​ ហើយចំពោះគ្រួសារទាំង៣២នេះ​ អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធបានចុះជួយ ផ្ទះសម្បែងបានរួចរាល់ឡើងវិញ។

ព្រះតេជគុណ​ ប៉ែន​ សាវុធ​ ព្រះចៅអធិការវត្តស្រះរាំង​ មានសង្ឈដីកាថា​ ការផ្តល់អំណោយថវិកាជូនដល់បងប្អូន​ ញាតិញោមពេលនេះ​ គឺជាការចូលរួមចំណែកកាត់បន្ថយនៃការ របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់​ ដែលតែងតែគិតគូរពីសុខទុក្ខតែជីវភាព។ ហើយនេះគឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីទឹកចិត្តខ្មែរជួយខ្មែរ​ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ លោក​ យឹម​ សំណាង​ អភិបាលរងខេត្ត​ បានមានប្រសាសន៍កោតសរសើរ​ និងអរគុណចំពោះព្រះមន្ត្រីសង្ឃស្រុកមង្គលបូរី​ និងមន្ទីរធម្មការនិងសាសនាខេត្ត​ ដែលបានជួយផ្តល់នូវអំណោយទាំងនេះជូនដល់បងប្អូន។ នេះគឺជាសន្ដានចិត្តដ៏ល្អមួយរបស់ខ្មែរ​ ដែលចេះជួយចែករំលែកនិងយល់ពីសុខទុក្ខគ្នា។ លោក​ យឹម​ សំណាង​ អភិបាល​រងខេត្តបានបន្តថាចំពោះបងប្អូនទាំង​ ៣២គ្រួសារដែលបានទទួលអំណោយនាពេលនេះគឺធ្វើយ៉ាងណាកុំផ្ដេកផ្ដួលទៅលើអំណោយតិចតួចនេះគឺគ្រាន់តែជាការជួយសម្រាលដល់ជីវភាពបានមួយគ្រាតែប៉ុណ្ណោះ។ ដូចនេះហើយសូមបងប្អូនត្រូវខិតខំប្រឹងប្រែងរកទទួលទានដាំដំណាំដាំដុះបន្លែបង្ការផ្សេងៗ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឲ្យប្រសើរឡើង​ ហើយក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី​ សុំជួយបីបាច់ថែរក្សាកុំឲ្យមានគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់ត្រឡប់មកទៀតឲ្យសោះ ។

អំណោយ​ ដែលបានផ្តល់ជូន​ នាពេលនេះ​ ក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃប្រាំគីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រីទឹកស៊ីអ៊ីវប្រាំមួយដប​ ទឹកសុទ្ធមួយយួរទឹកសាប៊ូមួយដប​ និងថវិកាចំនួនដប់ម៉ឺនរៀល ៕

CATEGORIES
Share This