ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នង នៅស្រុកពីរផ្សេងគ្នា

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកបណ្តាលអោយស្រុកចំនួន០២រងផលប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នង ។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងចំណោមផ្ទះចំនួន ០៩ខ្នង ដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន ៖ ស្រុកបវេល ប៉ះពាល់ចំនួន០៥ខ្នងផ្ទះ និងស្រុកបាណន់ ប៉ះពាល់ចំនួន០៤ខ្នងផ្ទះ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

ចំពោះករណីខាងលើនេះដែរ រដ្ឋបាលស្រុក ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះទៅពិនិត្យនិងវាយតម្លៃជាក់ស្តែងដើម្បីធ្វើការឆ្លើយតបនៅថ្ងៃបន្ទាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This